រឿងហួសចិត្តមួយ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ថ្មី​ៗនេះ​ ខ្ញុំ​និង​ប្អូន​ប្រុស​ខ្ញុំ​បាន​ទៅ​ទិញ​ទូរ​សព្ទ​មួយ​គ្រឿង​ ស្រាប់​តែ​កំ​ពុង​ទិញ​ក៏​មាន​ក្មេង​មា្នក់​បាន​មក​សុំ​លុយ​ប្អូន​ប្រុស​របស់​ខ្ញុំ

ក្មេង​សុំ​លុយ ៖ បង​ៗ​ខ្ញុំ​សុំ​លុយ​មួយ​រយ​មក

ប្អូន​ប្រុស​ខ្ញុំ​ ៖ អត់​មាន​លុយ​រាយ​ទេ

ក្មេង​សុំ​លុយ ៖ បើបង​គ្មាន​លុយ​រាយ​ទេ​ខ្ញុំ​សុំ​ប្រាំ​រយ​ហ្មង​ទៅ​ចឹង

ប្អូន​ប្រុស​ខ្ញុំ​ ៖ អត់​មាន​លុយ​ទេ

ក្មេង​សុំ​លុយ ៖ បង​ឯងនិយាយ​កុហក​ខ្ញុំ​ម្តង​ថា​អត់​មាន​លុយ​រាយ​ ម្តង​ថា​អត់​មាន​លុយ

ស្រាប់​តែ​ពេល​នោះ​ប្អូន​ខ្ញុំ​និង​ខ្ញុំ​ក៏​ហួស​ចិត្ត​មើល​មុខ​គ្នា​សើច​ ហើយ​ក៏​ហុច​លុយ​អោយ​ក្មេង​នោះ ៥០០ ទៅ​ ។ កំ​ពុង​តែ​ស៊យ​ត​ថ្លៃ​ទូរ​សព្ទ​គេ​មិន​ត្រូវ​ផង​នៅ​មាន​ក្មេង​ម្នាក់​មក​អុក​ឡុក​ទៀត​ ។ ហើយ​ខ្ញុំ​ពីរ​នាក់​ប្អូន​ខ្ញុំ​ក៏​ចេញ​ទៅ​មើល​ទូរ​សព្ទ​នៅ​ហាង​មួយ​ផ្សេង​ទៀត​ទាំង​ហួស​ចិត្ត​ហ្មង​……………

ខែធ្នូ 1, 2010 at 9:09 ព្រឹក មតិ 6

ចំរៀង​​លោក​ ស៊ិន​ ស៊ី​សាមុត​

នេះ​គឺ​ជា​បទ​ចំរៀង​មួយ​ចំនួន​របស់​អ​ធិ​រាជ​សំ​លេង​មាស​ ស៊ិន​ ស៊ី​សាមុត​ មួយ​ចំនួន​ដែល​ខ្ញុំ​ចូល​ចិត្ត​ បើ​មាន​អ្នក​ចង់​ស្តាប់​ដែរ​សូម​ទាញ​យក​ខាង​ក្រោម

ទាញ​យក

ខែវិច្ឆិកា 8, 2010 at 10:00 ព្រឹក បញ្ចេញមតិ

ក្រៅពីអូនមិនយកប្រពន្ធ

ច្រៀងដោយ៖ ព្រាប សុវត្ថិ រស្មីហង្ស​មាស​ ស៊ីឌី វ៉ុល៤២២

១). អូន​ទៅ​នៅឯណា? រត់ចោល​សង្សារ មិន​ព្រម​អើពើ បង​ចាំ​ឡើង​ល្ងីល្ងើ ដេក​យប់​មមើ អោយគេ​ចំអក ។

២). ភ្នែក​ដែល​ធ្លាប់​មើលគ្នា ពេល​បាត់​ពុំងារ​ក៏​យំ​ដង្ហក់ ភ្លេច​បង​គ្មាន​នឹក​ប៉ប៉ុន​ក្រចក តាមរក​គ្រប់​ច្រក នៅតែ​មិនបាន​ជួប​ស្រី ។

៣). ផ្ញើ​ទឹកភ្នែក​តាម​មេឃ ព្រោះ​នឹក​ពេក​ផ្តាំ​មេឃ​អោយមើល​ចរណៃ អូន​ដូរ​លេខ​ទូរ​សព្ទ​ដៃ កើត​អី​ទៅ​ថ្លៃ បានគេច​ពី​បង ។

៤). ភ្លេច​ពាក្យ​ដែល​សន្យា    អូន​ធ្លាប់​វាចា​រថា​នឹក​តែ​បង ស្លាប់​ក៏​មិន​ជឿ​អូន​ក្បត់​បង ដឹង​អត់​នួនល្អង​បង​កំពុង​ហូរ​ទឹកភ្នែក ។

R1). ក្រៅពី​អូន​មិន​យកប្រពន្ធ ស៊ូ​ស្ម​គ្រ័​ស្លាប់​ខ្លួន តាមរក​អូន​ដល់​ជើងមេឃ នឹក​អូនម្តងៗបង​ពិតជា​ចង់​ស្រែក ហេតុអ្វីសុខៗក៏​បែក អាណិត​ប្រាប់​ហេតុផល​អោយ​បង​ដឹង ។

R2). បង​នឹក​អូន​ខ្លាំងណាស់ ហើយ​មានពេលខ្លះរូប​បង​ដូច​ឆ្កូត​អ៊‍ីចឹង​ ផឹក​ស្រា​ឡើង​ស្រវឹង​ចង់អោយ​អូន​ដឹង ថា​បង​កំពុង​សោកា ។

R3). អូន​ឃា្ល​តទៅ​រាប់​ឆ្នាំ អារ​ម្ម​ណ៏​អ្នក​ចាំ​ស្ទើរ​តែមរណា​សូរិយង្គ​ចាំស​ន្យា​ មិន​យក​ស្រី​ណាធ្វើ​ជា​ប្រពន្ធ​បងឡើយ ។

ចុងបញ្ចប់៖ សូរិយង្គ​ចាំស​ន្យា​ មិន​យក​ស្រី​ណាធ្វើ​ជា​ប្រពន្ធ​បងឡើយ ។

ខែវិច្ឆិកា 1, 2010 at 3:25 ល្ងាច មតិ 4

រស្មីហង្ស​មាស ស៊ីឌី​វ៉ុល​ថ្មី

ស៊ីឌី​រស្មី​ហង្ស​មាស​វ៉ុល ៤២២

១. ក្រៅពីអូន មិនយកប្រពន្ធ (ព្រាប សុវត្ថិ)

២. ក្រៅពីអូន មិនយកប្រពន្ធ (Pop Rock) ព្រាប សុវត្ថិ

៣. អូនមិន ខលទៅបងព្រោះមិនចង់អោយបងឈឺចាប់ (កញ្ញា)

៤. បេះដូងខ្មែរ (សុវណ្ណារាជ)

៥. សុំទោសសង្សារ (ប៉ាយ៉ា​រិទ្ធិ)

៦. ស្តាយ​ក្រោយ​ក្រោយ​បោះ​បង់​បង (បញ្ញា)

៧. Baby កំពូល​ដួង​ចិត្ត​ (កញ្ញា)

៨. សុំ​បង​នឹក​អូន​ផង (បញ្ញា)

៩. Lady (ប៉ាយ៉ា​រិទ្ធិ)

១០. ស្រឡាញ់​បង​ខ្លាំង​មែន (បញ្ញា)

ទាញយកទី​នេះ

ស៊ីឌី​រស្មី​ហង្ស​មាស​វ៉ុល ៤២៣ (សុគន្ធ​នីសា​ សុទ្ធ)

១. Little Girl

២. គុណ

៣. កុំ​បែក​គ្នា​ល្អ​ជាង

៤. ថ្ពិន​ភ្នែក

៥. បង​ក្បត់​យ៉ាង​ទន់​ភ្លន់

៦. មាន​សង្សារ​ឬ​នៅ?

៧. ម្នាក់​ឯង

៨. មិន​ទាន់​ដល់​ពេល​ស្អប់

៩. ស្រី​គេ​ក្លា​ហាន​គេ​បាន​រូប​បង

១០. ពិបាក​ឃាត់​មនុស្ស​ដែល​ចង់​ទៅ

ទាញយកនៅទី​នេះ

ស៊ីឌី​រស្មី​ហង្ស​មាស​វ៉ុល ៤២៤

១. Calltune តំនាងចិត្តស្មោះ (ព្រាប សុវត្ថិ)

២. Calltune សុំទោស (កញ្ញា)

៣. ស្រីស្អាត (ព្រាប សុវត្ថិ)

៤. បងនៅ​មាន​ឱ​កាស (កញ្ញា)

៥. បា​រម្ភបង​យំ ពេល​អូន​សុំ​បែក(កញ្ញា)

៦. បើ​អូន​ចង់​បែក​កុំ​សួរ​បង​ខូច​ចិត្ត​អត់? (ព្រាប សុវត្ថិ)

៧. មិន​មែន​សង្សារ​បង​ មិន​អាច​ថែ​បង​ជំ​នួស​គេ (កញ្ញា)

៨. អ្នក​ណា​នាំ​អូន​មក? (កញ្ញា)

៩. មិនមែន​អ្នក​ដំ​បូង​តែ​ជា​អ្នក​ចុង​ក្រោយ (កញ្ញា)

១០. កុំ​ណា​អូន (ព្រាប សុវត្ថិ)

ទាញយកនៅទី​នេះ

ខែតុលា 31, 2010 at 6:47 ព្រឹក មតិ 21

លំហាត់ថ្នាក់ទី ១០

រកពីរចំនួនដែលមានផលដកស្មើ ប្រាំបី ហើយនិងផលគុណមានតំលៃតូចបំផុត ។

ខែតុលា 23, 2010 at 11:01 ព្រឹក មតិ 2

ខ្ញុំមានសំនួរថ្មីមួយ សូមជួយគិតផង

មាននារីជនបរទេសម្នាក់មិនចេះភាសាចិន តែនាងចង់ទិញទ្រូងមាន់ នាងក៏ ធ្វើកាយវិកាចាប់ទ្រូងរបស់នាង និងស្រែកដូចជាមាន់ រួចក៏ទិញបាន។ ថ្ងៃក្រោយមកនាងចង់ទិញសាច់ក្រក ហេតុអ្វីក៏នាងហៅប្តីនាងទៅជាមួយ? សូមឆ្លើយ បើឆ្លើយត្រូវនឹងមានរង្វាន់……………..

ខែតុលា 20, 2010 at 12:04 ល្ងាច មតិ 6

ថ្ងៃដំបូងនៅវ៉ើតប្រេស

សួស្តី

ខ្ញ…….

ខែតុលា 17, 2010 at 11:54 ព្រឹក មតិ 7


ចំណាត់ក្រុម

  • Blogroll

  • Feeds